ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១៥ និង ០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (លួចម៉ូតូម៉ាកហុងដាប៊ីត ពណ៌ សក្រហម សេរីឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២២អាអឺ០ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ និង ២០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងមួកសុវត្ថិភាពរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យ ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
ភស្តុតាង និងវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា អាយខុន ពណ៌ ក្រហម លាយ ខ្មៅ គ្មានស្លាកលេខ មួកសុវត្ថិភាពរបស់ជនរងគ្រោះ។
ជនរងគ្រោះ ឈ្មោះ សាន សុនីតា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខផ្ទះលេខ២២អាអឺ២ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ សក្រហម សេរីឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨។
ប្រភព ប្រាប់ថាកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ និង ២០ នាទី មានករណី អំពើលួច (លួចម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ស ក្រហម សេរីឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ១AF-៧៩៤៨) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២២អាអឺ០ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ ជិះម៉ូតូមួយគ្រឿង មានឈ្មោះ យៀល ភេទ ប្រុស អាយុប្រហែល ២៥ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាអាយខុន ពណ៌ក្រហម ខ្មៅ មិនចាំផ្លាកលេខឌុប ឈ្មោះ សុខ ចំរើន និងឈ្មោះ បុត្រ ភេទ ប្រុស អាយុប្រហែល២៣ ឆ្នាំ ចេញពីកន្លែងលេងអ៊ិនធឺណេតម្តុំផ្សារហេងលី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ពេលជនសង្ស័យជិះម៉ូតូដល់ចំណុចកើតហេតុខាងលើ ឃើញផ្ទះនោះចំហរទ្វាររបង និងឃើញមានម៉ូតូមួយគ្រឿងម៉ាកខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ពេលនោះឈ្មោះ យៀល ក៏ឈប់ម៉ូតូហើយឈ្មោះ សុខ ចំរើន ក៏ចុះទៅពីលើម៉ូតូដើរចូលទៅធ្វើសកម្មភាពលួចយក ម៉ូតូនោះបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។