ចាប់ខ្លួនជាងជួសជុលទូរស័ព្ទម្នាក់ ករណី លួងលោម​រួម​ភេទ​ បាន​សម្រេច​ ហើយ​ប្រើ​ល្បិច​ដោះដៃ​ នឹង​ស៊ីដាច់​ម៉ូតូ​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ល្បាត​ខណ្ឌដង្កោ​ ឃាត់ខ្លួន​បាន​ភ្លាមៗ​ បន្ទាប់​ពី​ប្រើ​ល្បិច​ជ្រុះ​មួក​ឲ្យ​នារី​ជា​កម្មការិនី​ម្នាក់​ចុះ​រើស​ រួច​ជិះ​ម៉ូតូ​របស់​នាង​រត់គេច​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២២​និង​០០​នាទី​ ត្រង់​ចំណុច​ផ្លូវ​បេតុង​ ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ឈ្មោះ​ ខែ​ម​ រតនា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក​នៅផ្ទះ​ជួល​ ភូមិ​ព្រៃ​ព្រីង​ សង្កាត់​ចោ​ម ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ (​ជនសង្ស័យ​គ្មាន​សារធាតុ​ញៀន​)​ ។​

វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២១​ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង​ 1R-1484​ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦០១០៣០៥​ ចំនួន​១​គ្រឿង​  ​កាបូបស្ពាយ​ពណ៌​សូកូឡា​ ចំនួន​០១ កាបូប​តូច​ ពណ៌​សូកូឡា​ចំនួន​១​។​

ជន​រង​គ្រោះ​ឈ្មោះ​ ប​ ច​ ធ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មការិនី​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​វេ​ង​ស្រេង​ ​ សង្កាត់​ចោម​ចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​០០​នាទី​ ជន​រង​គ្រោះ​ឈ្មោះ​ ប​ ច​ ធ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ បាន​លេង​ហ្វេ​ស​បុក​ ឈ្មោះ​ Chan​ To​ Love​ នៅ​ក្នុងផ្ទះ​ជួល​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​នៅ​ភូមិ​…..​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ក៏​បានឃើញ​ហ្វេ​ស​បុក​ឈ្មោះ​ ជាង​ជួសជុល​ទូរស័ព្ទ​គ្រប់​ប្រភេទ​ ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ​ ខែ​ម​ រតនា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ហើយ​ជន​រង​គ្រោះ​ ក៏​បាន​ឆាត​ទៅ​សួរ​ជនសង្ស័យ​ ដើម្បី​រក​ទិញ​ទូរស័ព្ទ​បង់​រំ​លោះ​ចំនួន​១​គ្រឿង​ រួច​ជនសង្ស័យ​បាន​ឆាត​តប​មក​ជន​រង​គ្រោះ​ប្រាប់​ថា​ រូបគេ ​(​ជនសង្ស័យ​)​ ស្រលាញ់​ពេញចិត្ត​ជន​រង​គ្រោះ​ខ្លាំង​ណាស់​ ដូចនេះ​មិនបាច់​បង់​រំ​លោះ​ទេ​ រូបគេ​(​ជនសង្ស័យ​)​ និង​អោយ​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​ជន​រង​គ្រោះ​យក​ប្រើ​ចោះ​ ។​

គួររំលឹកផងដែរថា នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​០០​នាទី​ ជនសង្ស័យ​បាន​ឆាត​សុំ​ណាត់ជួប​ជន​រង​គ្រោះ​នៅផ្ទះ​ជួល​ រួច​ជន​ស្ស័​យ​ក៏​បាន​បើក​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AR-8526​ មក​ដឹក​ជន​រង​គ្រោះ​ពី​ផ្ទះ​ជួល​ទៅ​ដើរ​លេង​នៅ​ខាងក្រោយ​សណ្ឋាគារ​សុខា​ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដើម្បី​និយាយ​លួងលោម​ជន​រង​គ្រោះ​ថា​ រូបគេ​ (​ជនសង្ស័យ​)​ ស្រលាញ់​ជន​រង​គ្រោះ​យក​ធ្វើ​ជា​ប្រពន្ធ​ពិតប្រាកដ​។​ រហូត​ដល់​វេលា​ម៉ោង​២២​ និង​៣០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ជនសង្ស័យ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​មក​ដេក​ផ្ទះសំណាក់​យីហោ​ឈ្មោះ​ មេដៃ​មាស​ ម្តុំ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ស្សា​ ស្ថិត​នៅ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ដេក​ជាមួយ​ជន​រង​គ្រោះ​ដល់​ភ្លឺ​រួម​ភេទ​បាន​សម្រេច​ចំនួន​២​លើក​ ហើយ​ក៏​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​ជួល​នៅ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​នៅ​ភូមិ​ខាងលើ​វិញ​ ។​
​លុះដល់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​០០​នាទី​ ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​លេខ​ជន​រង​គ្រោះ​ ០៨៨៥១៧៣៨១៧​ ប្រាប់​ជន​រង​គ្រោះ​អោយ​បើក​ម៉ូតូ​ទៅ​យក​រូបគេ​(​ជនសង្ស័យ​)​ ម្តុំ​ខាងកើត​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​បើក​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២១​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 1R-1484​ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦០១០៣០៥​ ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ជនសង្ស័យ​អោយ​ជន​រង​គ្រោះ​អង្គុយ​ពី​ខាងក្រោយ​ ជនសង្ស័យ​ជា​អ្នក​បើ​ម៉ូតូ​ម្តង​។​ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​លេង​សួនច្បារ​តាម​មាត់ទន្លេ​ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​ រហូត​ដល់​វេលា​ម៉ោង​២១​ និង​៣០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ជនសង្ស័យ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ ដែល​បាន​ប្រាប់​ថា​ នាំ​ជន​រង​គ្រោះ​យក​ទៅ​ជួប​ជាមួយ​និង​ឪពុក​ម្តាយ​របស់​គេ​(​ជនសង្ស័យ​)​ រួច​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ដល់​ផ្លូវ​បេតុង​៦០​ម៉ែត្រ​ពី​កើត​ទៅ​លិច​ ស្ថិត​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំ​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ឃើញ​មាន​សភាព​ស្ងាត់​ជនសង្ស័យ​ធ្វើ​ជា​ធ្លាក់​មួក​សុវត្ថិភាព​ហើយ​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ចុះ​ទៅ​រើស​ ពេល​ជន​រង​គ្រោះ​ដើរទៅ​រើស​មួក​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​បាត់​។​

បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោ​រ​ឡោ​ហើយ​កម្លាំង​សមត្ថកិច្ច​ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​កន្លែង​កើត​នោះ​ក៏​បាន​ជួយ​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ​និង​ស្រែក​តាម​វិទ្យុទាក់ទង​ឲ្យ​គោលដៅ​ខាង​មុខ​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យ​បើក​រត់​រហូត​ដល់​ចំណុច​សាលា​បឋម​សិក្សា​ទៀន​ ស្ថិត​នៅ​សង្កាត់​ទៀន​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ចំងាយ​ពី​កន្លែង​កើតហេតុ​ប្រវែង​៣០០០​ម៉ែត្រ​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​ និង​វត្ថុ​តាង​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។

​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចំ​ឈ្មោះ​ជនសង្ស័យ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close