ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បញ្ជាក់នាព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០២១ ថា សម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រធាននាយកដ្ឋានវិទ្យុទាក់ទង រូបនេះ សង្ឃឹមថាជនរួមជាតិនឹងផ្តល់ទំនុកចិត្តលើលេខ ១១៧ តាមរយៈការផ្តល់ព័ត៌មានពិតមកយើងខ្ញុំដូចជា៖ បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្តថា កំពុងសាកល្បងប្រព័ន្ធថ្មី និងការអនុវត្តន៍របៀបថ្មី ដូចនេះយើងខ្ញុំក៏រង់ចាំការរិះគន់កែលម្អក្នុងន័យស្ថាបនា ពីជនរួមជាតិផងដែរពាក់ព័ន្ធលេខ ១១៧ នេះ ផ្សព្វផ្សាយឱ្យបានទូលំទូលាយថាលេខ ១១៧ រងចាំទទួលព័ត៌មានពិតពីជនរួមជាតិកម្ពុជា ២៤ម៉ោងលើ២៤ម៉ោង ទូទាំងប្រទេស និងដោះស្រាយជូនឱ្យអស់លទ្ធភាព ។