វាស់កម្ពស់ បានសម្រេច ក្រោយជេរប្រមាថ សមត្ថកិច្ច តាមហ្វេសប៊ុក!

ភ្នំពេញ៖  ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បុរសម្នាក់ដែលផុសជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ចត្រូវបានចូលខ្លួនមកទទួលស្គាល់នូវកំហុស​ ធ្វេីកិច្ចសន្យា​ និងបានថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ​ ។

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ​ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរ ជេរប្រមាថ មកលើសមត្ថកិច្ច ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ដល់មន្រ្តីអនុវត្តច្បាប់ ។

ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស​ផងដែរ ៕​

សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត​ !!!

អត្ថបទដែលជាប់ទាក់ទង
Open

Close