ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន បានគេចខ្លួនបាត់ ស្រមោល ខណៈកម្លាំងនគរបាលការពារព្រំដែន ចេញល្បាត តាមដងទន្លេ មានការសង្ស័យ ក៏ហៅត្រួតពិនិត្យ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ កាលពី វេលាម៉ោង ៧យបថ្ងៃទី២៤ វិច្ឆិកា ២០២១។
សមត្ថកិច្ចអោយដឹងថា កាលពីវេលាម៉ោង ១៩ជាងយប់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេក៍ប្រទះឃើញទូកមួយគ្រឿងបើកបរពីកោះស្តាំ នៅស្រុកមឿងខូង នៃប្រទេសឡាវ ឆ្លងកាត់ចូកទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ដោយឃើញលើទូកដឹកសុទ្ធតែការ៉ុងជា
ច្រើន កម្លាំងសមត្ថកិច្ចសង្ស័យជារបស់គេចពន្ធ កម្លាំងនគរបាល បានដេញតាម ឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ រហូតដល់ចំណុចកោះល្ង ជនល្មើសក៏បើកបរទូករត់ រួចក៏រត់ឡើងគោក គេចខ្លួនបាត់ស្រមោល កម្លាំងនគរបាលបាល ឆែកក្នុងការ៉ុងនោះក៍ប្រទះឃើញសុទ្ធសឹងជាថ្នាំញៀនទាំងអស់។
សមត្ថកិច្ចអោយដឹងថា បន្ទាប់ការពិនិត្យក្នុងការ៉ុងពណ៌ផ្ទៃមេឃក៏ឃើញកញ្ចប់គ្រឿងញៀន ចំនួន១៧០ដុំ ប្រហែល ១៧០គីឡូក្រាម នាំមកបញ្ជាការដ្ឋានវរៈការពារព្រំដែន និងបន្តរាយការណ៍ជូនថ្នាក់ដឹងនាំ និងដឹកជញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់ផងដែរ៕ ដោយ៖ អ៊ុល គឹមលាង