ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស និងប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងតែងតាំងលោក អ៊ុំ សុភា មេបញ្ជាការយោធាខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ក៏បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច បានផ្តល់ជូនផ្ទះចំនួន ១៥០ខ្នងទៀត ដែលត្រូវសាងសង់ នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ សំរាប់ផ្តល់ជូនបងប្អូនអតីតយុទ្ធជន។
ជួសមុខឱ្យអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគោរពអរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុតចំពោះការគិតគូរពោរពេញដោយមេត្តា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនកម្ពុជា ៕