ដំណឹងល្អ! ឯកឧត្តម ស៊ុន ចាន់ថុល ស្នើដល់មន្ត្រីជំនាញ ចុះសិក្សាដើម្បីធ្វើការពង្រីក និងជួសជុលឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ 21B!

ខេត្តកណ្ដាល៖ ដោយមើលឃើញពីការកកស្ទះចរាចរណ៍ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការធ្វើចរាចរណ៍ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ 21B ចាប់ពីផ្លូវជាតិលេខ2 ត្រង់ចំណុចស្តុបស្ពានព្រែកហូរ រហូតដល់រង្វង់មូលស្ពានព្រែកសំរោង។

ក្នុងឱកាស ចុះពិនិត្យនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីជំនាញ ត្រូវចុះសិក្សាដើម្បីធ្វើការពង្រីក និងជួសជុលឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ 21B នេះ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។

សូមបញ្ជាក់ផងដែរថា ត្រង់កំណាត់ផ្លូវជាតិលេខ 21Bនេះ មានប្រវែង ៣គីឡូម៉ែត្រ ទទឹង ១១ម៉ែត្រ ដែលជាផ្លូវមួយមានសារៈសំខាន់ ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុងផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close