ចាក់សោរទ្វារផ្ទះពីក្រៅ ជាប់អ្នកអនាម័យ ២នាក់ក្នុងផ្ទះ នៅចំណុច ក្រុមហ៊ុន ជេស៊ីJC អ៊ែរឡាញ មិនមែនជា ករណី បង្ខាំងមនុស្សខុសច្បាប់នោះទេ!

ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា មិនមែនជា ករណី បង្ខាំងមនុស្សខុសច្បាប់នោះទេ គឺជា ករណី ជម្លោះរវាងភាគីម្ចាស់ផ្ទះ ខឹងនឹងអ្នកជួល ដោយមិនបានបង់ថ្លៃជួលតាមកិច្ចសន្យា ម្ចាស់ផ្ទះបានមកចាក់ចោរពីខាងក្រៅ ដោយពុំបានដឹងថា មានអ្នកអនាម័យ២នាក់ នៅខាងក្នុងនោះទេ ក្រោយទទួលបានព័ត៌មាន ម្ចាស់ផ្ទះក៏បានមកចាក់បើកសោរឱ្យគាត់ចេញវិញហើយ ។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះជួយអន្តរាគមន៍ ដោះស្រាយ ករណីចាក់សោរទ្វារផ្ទះជាប់បុគ្គលិកអនាម័យ ចំនួន២នាក់ ដោយសារម្ចាស់ផ្ទះបានយកសោរចាក់ទ្វារពីក្រៅនៅចំណុច ក្រុមហ៊ុនជេស៊ី អ៊ែរឡាញ ផ្ទះ លេខ២៤៧EO ផ្លូវម៉ៅសេទុងក្រុមទី៤២ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ដោយមូលហេតុខឹង និងក្រុមហ៊ុន ពុំបានបង់ប្រាក់ឈ្នួល ជួលផ្ទះឲ្យ គោលបំណងមិនឲ្យក្រុមហ៊ុនយកឥវ៉ាន់ចេញ ដោយពុំដឹងថាមានបុគ្គលិកនៅក្នុងផ្ទះនោះទេ។

ម្ចាស់ផ្ទះ ឈ្មោះ សុខ ហួត អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៦ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។

បុគ្គលិកអនាម័យចំនួន០២នាក់៖

ទី១- ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ។

ទី២- ឈ្មោះ លឹម សុធា ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close