ចាប់ទាំងអ្នកផ្តល់ទីតាំងអោយបាញ់ អ្នកបាញ់ និង អ្នកបើកអ៊ុត !

ខេត្តរតនគិរី៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំបញ្ជាផ្ទាល់ដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែង នៅចំណុចភូមិ លុងឃុង ឃុំលុងឃុង ស្រុកបកែវ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៦នាក់រួមមាន៖

ទី១-ឈ្មោះ សង ភៀង ជាម្ចាស់ទីតាំង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី២-ឈ្មោះ ស៊ាន ផល្លី មានភាគហ៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី៣-ឈ្មោះ ឈុន អូន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី៤-ឈ្មោះ ហ្យយ ចាយ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជៀជ័រ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី៥-ឈ្មោះ លុយ រឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាជ័រ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី៦-ឈ្មោះ យឿក សុខា ជាអ្នកបាញ់ អាប៉ោង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីចុះបង្ក្រាប បានដកហូតវត្ថុតាងរួមមាន៖ ចាន សំរាប់បាញ់អាប៉ោង និងគ្រាប់អាប៉ោងចំនួន១ ម៉ូតូចាស់ៗចំនួន៤គ្រឿង រថយន្ត ១គ្រឿង ម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AT-6837 កាបូបចំនួន៣ ទូរសព្ទដៃចំនួន ៥គ្រឿងចាស់ៗ និង លុយមួយចំនួនទៀត។

ជាមួយគ្នានោះ សមត្ថកិច្ចបានអញ្ជើញលោកគ្រូពេទ្យ មកធ្វើតេស្តរកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញ នៃព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close