ពលរដ្ឋ Comment ថា «មេប៉ុស្តិផ្សារថ្មីទី៣ កាន់តំណែងជាង២៥ឆ្នាំ ប៉ុន្តែមិនជួយដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាក្មេងជក់ថ្នាំញៀន យុវជនប្រើប្រាស់គ្រឿងញៀន ជុំវិញមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ហើយគិតតែរឿងពុករលួយទាលុយទាកាក់ពីប្រជាពលរដ្ឋ »

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីទទួលខំមិនពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមរយ:ផេកស្នងការនគរបាលរាជធានីភ្នំពេញ ថា «មេប៉ុស្តិផ្សារថ្មីទី៣ កាន់តំណែងជាង២៥ឆ្នាំ ប៉ុន្តែមិនជួយដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាក្មេងជក់ថ្នាំញៀន យុវជនប្រើប្រាស់គ្រឿងញៀន ជុំវិញមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ហើយគិតតែរឿងពុករលួយទាលុយទាកាក់ពីប្រជាពលរដ្ឋ »។

នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទី យប់ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ម៉ោ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀន តំណាងលោកវរសេនីណ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងបញ្ជាឯកភាពខណ្ឌដូនពេញគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូចពេញ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះពិនិត្យចំនួនគោលដៅចំនួន ០២ទីតាំង នៅក្នុងភូមិ៦,៧,៨ ប្លុកតាន់ប៉ា (តាមការខមមិន) និងនៅក្នុងភូមិ១១ ប្លុកផ្សារសូរិយាម៉ល ។ ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងពុំមានសកម្មភាពដូចការខំមិនរបស់ម្ចាស់ Account ឈ្មោះ Chan Makara នោះទេ ។

កន្លងមកទីតាំងនេះពិតជាមានក្មេងជនអាណាថាជាច្រើនបានជ្រកជ្រៀតដេកនៅច្រករបៀងក្នងប្លុកតាន់ប៉ា ពេលនោះក្នុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពេលនោះមិនទាន់មានចំណាត់ការនោះទេ។

បច្ចុប្បន្ន ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ប្រជាការពារ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលខណ្ឌដូនពេញ ដោយអ្នកប្រតិបត្តិផ្ទាល់ពាក់អាវការពារចុះចាប់ប្រមូលរួចតេស្តកូវីដ បញ្ជូនទៅមន្ទីរសង្គមកិច្ចស្ទើរគ្មានសេសសល់ តែទោះយ៉ាងណាកម្លាំងជំនាញ​ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនៅតែបន្តតាមដានចំពោះកិច្ចការទូទៅមិនត្រឹមតែក្នុងសង្កាត់ផ្សារថ្មី៣ ប៉ុណ្ណោះ ទេគឺត្រូវអនុត្តគ្រប់សង្កាត់ក្នុងមូលដ្ឋានខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close