ឆេះផ្ទះ អស់២ខ្នង ក្នុងខណ្ឌដង្កោ!

យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មាន ករណី គ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១១និង១០នាទីយប់​ ថ្ងៃទី២៣​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះចំនួន​ ១ខ្នង​ ក្នុងនោះ បានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាង អស់ទាំងស្រុង​ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ សូទ្វ​ ពិសិទ្ធ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ (អ្នកបង្ក)​ មុខរបរ​ យោធា​ និងម្ចាស់បន្ទប់ ឈ្មោះ​ សួស​ គឹមសាន​ ភេទស្រី​ អាយុ​ ៦៦ឆ្នាំ មុខរបរ​ គ្រូបង្រៀនចូលនិវត្តន៍​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពី​ ប្តីប្រពន្ធ​ឈ្លោះប្រកែកគ្នា ដុតចង្ក្រាន ហេីយរាលដាលបង្កជាអគ្គិភ័យ​។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មក្រោមឈេីលេី ទំហំ​ (៥ម៉ែត្រ​ x​ ១៥ម៉ែត្រ​)​ អស់ទាំងស្រុង​ រួចសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង ហេីយរាលដាលឆេះដល់ផ្ទះអ្នកជិតខាង អស់ទាំងស្រុង​ ទំហំ​ (៧ម៉ែត្រ​ x ១៧ម៉ែត្រ)។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​១១និង៥៥នាទីយប់នាថ្ងៃដដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close