ប្រើ Facebook និង TikTok មិនត្រឹមត្រូវ បានវាស់ទាំងកម្ពស់ និង ផ្តិតមេដៃតែញឹក!

ខេត្តព្រះសីហនុ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានបញ្ជាក់អោយដឹងថា នៅថ្ងៃអង្គារ៍៤រោច​ ខែកត្តិក​ ឆ្នាំឆ្លូវត្រីស័ក​ ពស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ កម្លាំងផ្នែកជំនាញ បានអនុវត្តន៍តាមបទបញ្ជា របស់លោកវរសេនីយ៍ ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុកចុះស្រាវជ្រាវ ករណីប្រេីពាក្យសម្តីអសុរោះ មកលេីសម្ថកិច្ចនគរបាលស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ តាមរយ:បណ្តាញសង្គម​ ហ្វេសបុក (Facebook)​ ឈ្មោះ​ សុខ​ លីន​ និងតិកតុក (tiktok) ឈ្មោះ​ ម៉ីម៉ីរៀល​ ដោយមូលហេតុ កាលពីថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ម្ចាស់គណនីខាងលេី ឈ្មោះ​ វី​ ស្រីហន​ ភេទស្រី​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង​ ឃុំអូរបាកទេះ​ ស្រុកកំពងសីលា​ ខេត្តព្រះសីហនុ​ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ​មន្ត្រីជំនាញ បានរៀបចំបំពេញព័ត៌មាន រួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ ដេីម្បីតម្រូវតាមល្ខខណ្ឌដែលត្រូវផ្តល់​ តែគាត់បែរជាគិតថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញគាត់ បានថតរូបធ្វេីជាវីដេអូរក្លីប ប្រេីពាក្យសម្តីមិនគប្បី ចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលេី។

នៅថ្ងៃទី២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ផ្នែកជំនាញបានហៅ រូបគាត់មកសួរនាំនឹងបំភ្លឺ ក្នុងករណីខាងលេីនេះ រូបគាត់បានសាររភាពថា គាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែ​ន សមត្ថកិច្ចបានឲ្យរូបគាត់ធ្វេីវីដេអូរក្លីប ដេីម្បីសុំទោសជាសធារណៈ​ និងធ្វេីកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close