ទទួល ពលរដ្ឋខ្មែរ ២នាក់ ពីវៀតណាម!

ខេត្តស្វាយរៀង ៖​ នៅថ្ងៃអង្គារ ៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួល ជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ធ្វើការទទួលពលរដ្ឋខ្មែរចំនួន ២នាក់ ។

ទី១. ឈ្មោះ យឿង អ៊ុំសុត ភេទប្រុស រស់នៅតាមទីសាធារណ:នៅទីក្រុងហូជីមិញ។

ទី២. ឈ្មោះ រ៉ូ ចាំសឿ ភេទប្រុស ដែលបានអនុវត្តទោសរួចរាល់ ។

យោងតាមមតិណែនាំរបស់អនុគណ:កម្មការទី២ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅច្រកទ្វារព្រំដែន ជាលទ្ធផលអវិជ្ជមាន កូវីដ-១៩ ទាំងអស់ (ដោយពលរដ្ឋ ខាងលើពុំបានចាក់វ៉ាក់សាំង ពេញលេញតាមការកំណត់ ដូច្នេះតម្រូវបន្តធ្វើចត្តាឡីស័ក នៅក្រុងបាវិតតាមវិធានការ របស់អនុគណ:កម្មការទី២ ) ។

អត្ថបទដែលជាប់ទាក់ទង
Open

Close