ខេត្តកំពត៖ នារសៀលថ្ងៃចន្ទ៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញសម្របសម្រួលជ្រើសតាំងគណៈសង្ឃវត្តកោះអណ្ដែត ហៅវត្តខ្សាច់ចាក់ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ក្រោមអធិបតីព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត និង លោក នាក់ យិថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត និងមានការចូលរួមពីព្រះមន្ដ្រីសង្ឃខេត្ត ព្រះមន្ដ្រីសង្ឃស្រុក លោកអភិបាលរងស្រុកទទួលបន្ទុក លោកប្រធាន អនុប្រធាន មន្ដ្រី ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម លោកមេឃុំដំណាក់កន្ទួតខាងជើង មេភូមិ ព្រះសង្ឃវត្តកោះអណ្ដែត (ខ្សាច់ចាក់) លោកអាចារ្យ គណៈកម្មការវត្តកោះអណ្ដែតខ្សាច់ចាក់។
ក្រោយការសម្របសម្រួល អង្គប្រជុំ បានឯកភាពសម្រេចជ្រើសតាំង ភិក្ខុ ឆាន់ ថាន់ ជាព្រះចៅអធិការវត្តស្ដីទី និងបានធ្វើការសម្រេចរៀបចំការបោះឆ្នោតជ្រើសតាំង លោកអាចារ្យ គណៈកម្មការវត្ត តកោះអណ្ដែត ខ្សាច់ចាក់ ឡើងវិញ ដោយអង្គប្រជុំ យល់ឃើញថា លោកអាចារ្យ គណៈកម្មការ លើសអាណត្តិ ៧ឆ្នាំមកហើយ (១អាណត្តិ ៣ឆ្នាំ ) ។