ឃើញផ្លូវសំបុកមាន់ (ជង្ហុក) ខ្លាចបង្កគ្រោះថ្នាក់ ដល់បងប្អូនអ្នកធ្វេីដំណេីរ ចៅសង្កាត់ចោមចៅ៣ ជួសជុលឱ្យល្អប្រសេីរឡេីងវិញ!
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២១ លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រងទី១ចៅសង្កាត់រងទី២ ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ យកសាស័រ និងប៉ែលឈូសឆាយ (កៀរដី) និងជួសជុលផ្លូវសំបុកមាន់ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថា ដោយឃេីញស្ថានភាពផ្លូវខាងលេីមានសំបុកមាន់ (ជង្ហុក) ខ្លាចបង្កគ្រោះថ្នាក់ដល់បងប្អូនអ្នកធ្វេីដំណេីរទេីប លោកដឹកនាំកម្លាំងចុះធ្វេីការជួសជុលឱ្យល្អប្រសេីរឡេីងវិញនិងឈូសកៀរដីចេញពីចិញ្ចេីមផ្លូវជាតិលេខ៤ ដេីម្បីកុំឱ្យមានដីហុយប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក វ៉ា សាវឿន សូមផ្តាំផ្ញេីដល់បងប្អូនទាំងអស់ កុំភ្លេចថែរក្សាសុខភាព អនុវត្តតាមក្រសួងសុខាភិបាល ៣ការពារ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩និងជំងឺបំប្លែងថ្មីDelta៕