ពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានចូលរួមពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទាំង០៥, លោកប្រធានផ្សារទាំង០២, មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌចំការមន និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ។

អត្ថបទដែលជាប់ទាក់ទង
Open

Close