ដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ ! ករណី ប្អូនស្រីពិការគថ្លង់អាយុ១៨ឆ្នាំមកពីស្រុក​ ម៉ាឡៃ​មានវិវាទដីធ្លីជាមួយភាគីយោធា ​និងជាអ្នកសារព័តមាន!

ភ្នំពេញ៖ ជាភ័ព្វសំណាង​ ប្អូនស្រីពិការដែលមានជំងឺទងសួតធ្ងន់ធ្ងរធ្លាក់ឈាមក៏បានទទួលការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យប៊ីធនកម្ពុជាចិន​ទៀតផង។

ដោយមើលឃើញពីទុក្ខលំបាករបស់ចៅស្រីពិការ​ សម្តេចតេជោនាយករដ្ឋមន្រ្តី​ បានជួយឧបត្ថម្ភថវិកា​ $3,000​ ដើម្បីទុកដោះស្រាយជីវភាពគ្រួសារនិងព្យាបាលជំងឺពេលវិលត្រឡប់ទៅផ្ទះវិញ។

ឯកឧត្តម ដួង តារា សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចទាំងទ្វេរ ដែលលោកតែងតែយកចិត្តទុកដាក់ជួយការពារនិងផ្តល់យុត្តិធម៍ដល់ពលរដ្ឋក្រីក្រដែលរងនូវអំពើអយុត្តិធម៍។

ឯកឧត្តម សូមអរគុណដល់មន្ទីរពេទ្យ​ Bethune Cambodia China Hospital​ដែលបានជួយព្យាបាលប្អូនស្រីដោយមិនគិតថ្លៃ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង
Open

Close