ម៉ូតូ២គ្រឿង បុកគ្នា របួសធ្ងន់ស្រាល ២នាក់ មុខផ្ទះពេទ្យ ឡុង!

យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទចំនុចមុខផ្ទះពេទ្យ ឡុង ដែលមានទិសដៅស្របគ្នា បណ្ដាលឱ្យ រងរបួសមនុស្ស ២នាក់ស្រី ធ្ងន់១នាក់ ស្រាល១នាក់ ។

ទី១-អ្នកបើកបរ ឈ្មោះហេង ឡៃអេង ភេទស្រី អាយុ ៥៤ ឆ្នាំមុខរបរ នៅផ្ទះ មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 1C-8186 លុះមកដល់ចំណុចខាងលើ អ្នកបើកបរខាងមុខឈប់រកបត់ឆ្វេង បណ្ដាលឱ្យរងរបួសបាក់កជើងខាងឆ្វេង របួសធ្ងន់។

ទី២-អ្នកបើកបរឈ្មោះ ជុន ស្រីនាង ភេទស្រីអាយុ១៥ ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង រងរបួសរលាត់ខ្នងជើងខាងស្ដាំ បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ របួសស្រាល។

បច្ចុប្បន្ន ម៉ូតូទាំង២ គ្រឿងកម្លាំងសមត្ថកិច្ច បានយកមករក្សាទុកនៅ អធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close