(ខេត្តសៀមរាប)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានចាប់បុរសម្នាក់ ដែលជាឃាតករចាក់សម្លាប់បុរសម្នាក់ និងរបួសម្នាក់ ទៀតនៅស្រុកជីក្រែង។
ការឃាត់ខ្លួនធ្វើឡើងនៅ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១នេះ ខណៈដែលជនសង្ស័យ កំពុងលាក់ខ្លួនក្នុងព្រៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកជីក្រែង។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ បានផឹកស៊ី ជាមួយជនរងគ្រោះ ២នាក់
១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើស្រែ
២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ
អ្នកទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើ។ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់។
ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណី ខាងលើនេះ ពិតប្រាកដមែន។
បច្ចុប្បន្បនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំង ជំនាគបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ករណីឃាតកម្ម បានកើតឡើងនៅវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
សូមជម្រាបថាប្រតិបត្តិការបង្ក្រាបនេះ ក្រោមបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកមាស ច័ន្ទពិសិដ្ឋ ដោយដឹកនាំផ្ទាល់លោក សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយលោក តាំង លីហេង អធិការ នគរបាលស្រុកជីក្រែង តាមការណែនាំពីលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់៕
ដោយ៖ រឿន សុវណ្ណារ៉ា