ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ៖ កងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវអនុវត្ត ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩!

ខេត្តព្រះសីហនុ ៖ ដោយគោរពតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ លេង សុភា ប្រធាន “គ” កងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត បានបន្តប្រជុំផ្សព្វផ្សាយទៅដល់ កងកម្លាំងអន្តរគមន៍ពិសេសទាំងអស់ ឲ្យយកចិត្តទុកដាក់លើការ ថែរក្សា ការពារ សុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាល់កុល ​រក្សាគម្លាតសុវត្ថិភាពសង្គម និងរួមគ្នាអនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះ ត្រូវរឹតបន្តឹងបន្ថែមទៅនឹងវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ទូទាំងខេត្ត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close