សម្រេចបិទ ផ្សារស្ទឹង ១៤ថ្ងៃ! អំពាវនាវដល់ បុគ្គលពាក់ព័ន្ធជាមួយ អ្នកវិជ្ជមានកូវីដ១៩ មកយកសំណាក ស្អែកនេះ នៅបរិវេណ ផ្សារស្ទឹង! 

ខេត្តត្បូងឃ្មុំ ៖ យោងតាមផេេក រដ្ឋបាលស្រុកពញាក្រែក បានបញ្ជាក់ថា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យបានតេស្ដិ៍ឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលចំនួន ០៧ រូប រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឆ្លើយតបនឹងករណីនេះ អាជ្ញាធរស្រុកពញាក្រែក ដោយមានការឯកភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននៅបរិវេណផ្សារស្ទឹង ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២១ នេះ រហូតដល់មានការជូនដំណឹងជាថ្មី ។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធនឹងបុគ្គលវិជ្ជមានចំនួន ០៦ នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ជីង ថៃហៃ ភេទស្រី អាយុ ៤៧ ឆ្នាំ
២-ឈ្មោះ គ្រីន សៀកហេង ភេទស្រី អាយុ ១៧ ឆ្នាំ
៣-ឈ្មោះ ជីង ឆាយហួរ ភេទស្រី អាយុ ៤៧ ឆ្នាំ
៤-ឈ្មោះ សែ សៀវផេង ភេទប្រុស អាយុ ១៨ ឆ្នាំ
៥-ឈ្មោះ គ្រីន សុគន្ធា ភេទប្រុស អាយុ ៥០ ឆ្នាំ
៦-ឈ្មោះ គ្រីន អ៊ីជ័ង ភេទស្រី អាយុ ១១ ឆ្នាំ

ឱ្យមកតេស្ដិ៍រកមេរោគកូវីដ-១៩ នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅបរិវេណផ្សារស្ទឹង ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺដ៏សាហាវនេះទៅបុគ្គលដទៃទៀត ។

សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានការរីករាលជំងឺកូវីដ-១៩ ។ សូមអរគុណ !!

អត្ថបទដែលជាប់ទាក់ទង
Open

Close