ឆេះរោងយាម មួយកន្លែង នៅក្នុងវិទ្យាល័យ ជា ស៉ីម បឹងកេងកង 

ភ្នំពេញ​៖​ យោងតាម ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៥និង១០នាទីល្ងាច ថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវ៣៩២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញរោងយាមអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា រោងយាមនេះមានម្ចាស់ឈ្មោះ ស្រី ឡាក់ ភេទប្រុស អាយុ​ ៨៧ឆ្នាំ​ ជាអ្នកយាមសាលា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះឈេីប្រក​ សង្កសី​ ដែលមានទំហំ​ ៤ម៉ែត្រ គុណ​ ៥ម៉ែត្រ​ អស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន ស្មើ ៨ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃ ចំនួន​ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង
Open

Close