រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់ផ្សារអូឡាំពិក បន្ទាប់ពីបានរកឃើញអាជីវករឆ្លងកូវីដ១៩ កើនឡើងជាបន្តបន្ទាប់
អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនេះ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានកំណត់ថា ទីតាំងផ្សារអូឡាំពិកនេះ ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ដោយឡែក សន្ដិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕