បាត់ដំបង៖បុរសម្នាក់ ដាំបាយ និងឆ្លាំងអគ្គិសនីខ្វះការប្រុងប្រយ័ត្ន ត្រូវចរន្តភ្លើងឆក់ដួលទ្រោបលើឆ្នាំងស្លាប់យ៉ាងអាសូរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំណុចក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
យោងតាមការបំភ្លឺពីឈ្មោះ អន សារុំ ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានអោយដឹងថា៖មុនពេលកើតហេតុ ប្តីរបស់គាត់បានតខ្សែភ្លើងចេញពីផ្ទះបាយដើម្បីបូបទឹក ចំណែកអ្នកស្រីនៅខាងផ្ទះជួយរាយខ្សែ បាត់ប្តីហៅមិនលឺ ក៍ចូលទៅក្នុងផ្ទះបាយស្រាប់តែឃើញប្តីត្រូវខ្សែភ្លើងឆក់ ស្រែកហៅអ្នកជិតខាងមកជួយ មានការភ្ញាក់ផ្អើលដល់អាជ្ញារនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យទីតាំងកើតហេតុភ្លាមៗផងដែរ តែជាអកុសល បុរសរងគ្រោះ ស្លាប់បាត់បង់ជីវិត មិនអាចជួយសង្គ្រោះបាន។
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យចំពោះ(សព)ជនរងគ្រោះ រួចរាល់ហើយ សន្និដ្ឋានថា ករណីនេះពិតស្លាប់ដោយសារឆក់ចរន្តអ្គ្គិសនីប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញស្រុកថ្មគោលបានប្រគល់(សព)អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុខ កុសល