គ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១៥គ្រួសារ នៅសង្កាត់ផ្សារដើមថ្កូវ ទទួលអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រកម្ពុជា ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចំនួន ១៥គ្រួសារ នៅតំបន់សំណង់មិនរៀបរយ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិត្តិយសអនុសាខា, លោកស្រីអនុប្រធានអនុសាខា, សមាជិក-សមាជិកអនុសាខាខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ។

ជាមួយគ្នានោះផងដែរលោកប្រធានអនុសាខា បាននាំការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចូលរួមសោកស្ដាយចំពោះហេតុការណ៍មានអគ្គីភ័យដែលបានឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋកាលពីម្សិលមិញនេះផងដែរ។

លោកប្រធានអនុសាខាសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក៏បានណែនាំអោយលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយប្រជាពលរដ្ឋ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ។ ក្នុងនោះដែរ លោកប្រធានអនុសាខាបានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ» ។

ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ ក្នុង ០១គ្រួសារទទួលបាន៖
-អង្ករ ០១បាវ ស្មើទម្ងន់ ១០គីឡូក្រាម
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ទឹកត្រី ០១យួរ
-ម៉ាស ២៥ម៉ាស
-ថវិកា ១០០,០០០រៀល(ដប់ម៉ឺនរៀល)

អត្ថបទដែលជាប់ទាក់ទង
Open

Close