បុរសម្នាក់ តូចចិត្តគ្មានឈ្មោះនៅក្នុងបញ្ជីភូមិ ឃុំ យកសាំងដុតសម្លាប់ខ្លួន

បាត់ដំបង៖ ជនរងគ្រោះម្នាក់បានយកសាំងចាក់ដុតធ្វើអត្តឃាតខ្លួនឯងស្លាប់ក្នុងភ្នក់ភ្លើង បង្កអោយមានការភ្ញាក់ដល់អាជ្ញាធរនិងសមត្ថកិច្ចស្រុកកំរៀងទាំងព្រឹក។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមិថុនា  ឆ្នាំ២០២១ នៅចំណុចភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង   ខេត្តបាត់ដំបង។ 

 ជនរងគ្រោះឈ្មោះ គី ឈាន ហៅទូច រស់នៅជាមួយប្រពន្ធនិងកូនចិញ្ចឹម១នាក់ នៅក្នុងបន្ទុកគ្រួសារ ចំណុចភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកកំរៀងបានអោយដឹងថា៖ជនរងគ្រោះមានមានជម្ងឺប្រចាំកាយនិងសតិមិនល្អ ហើយអាក់អន់ស្រពន់ចិត្តគ្មានឈ្មោះនៅក្នុងបញ្ជីភូមិឃុំ  ដែលគាត់កំពុងតែរស់នៅ ជាមួយក្រុមគ្រួសារ។

ប្រភពព័ត៌មានបានបន្តថា៖មុនពេលកើតហេតុ១ថ្ងៃខ្លួនបានដើររអ៊ូទៅប្រាប់អ្នកភូមិថា ប្រពន្ធគាត់និងកូនគ្រាន់តែដេកសុីស្រាប់ក៍យ៉ាប់ដែរ ចាំមើលយប់នេះដុតសម្លាប់ចោលទាំងអស់។

បន្ទាប់មកលោកមេភូមិ និងពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកើតហេតុនោះបានទៅលួចខ្សឹបប្រាប់ប្រពន្ធអោយនាំកូនគេចខ្លួនខ្លាចក្រែងមានករណីនេះកើតឡើង គ្រោះថ្នាក់ដល់អាយុជីវិត។

ស្រាប់តែព្រឹកឡើងជនរងគ្រោះ (ជាប្តី)បានដុតសម្លាប់ខ្លួនឯងប្រាដកមែន និងឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅ។

ក្រោយពេលភ្លើងរលត់អស់សមត្ថកិច្ចស្រុកកំរៀងពិនិត្យតាមស្ថានភាពជាក់ស្តែង សន្និដ្ឋានថាជនរងគ្រោះពិតជាដុតខ្លួនឯងប្រាកដមែន បន្ទាប់មកប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close