សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង អភិបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងផ្ទេរភារកិច្ចលោក នៃ ចារី ពីអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ពិធីប្រកាសតែងតាំងអភិបាលខេត្តកំពង់ឆ្នាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្តសរុបប្រមាណ ៧០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ​តែងតាំង​ជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន ដែលត្រូវ​ផ្លាស់ទៅកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជនបទ៕ ដោយ៖ យីឈៀន

អត្ថបទដែលជាប់ទាក់ទង
Open

Close