ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលការឧបត្ថម្ភ តែក្រូចឆ្មា ៤០ដប និង នំសាំងវិច ៦០នំ ពីអ្នកស្រី រស់ ដានី ម្ចាស់ហាង រាជ កាហ្វេ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់កម្លាំងដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩៕
ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ អ្នកស្រី រស់ ដានី ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕