គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យនៅផ្ទះសំណង់មិនរៀបរយ ដែលស្ថិតនៅផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖ នៅវេលាម៉ោង ១៧:១០នាទីល្ងាច នាថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យនៅផ្ទះសំណង់មិនរៀបរយ ដែលស្ថិតនៅផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហើយពេលនេះអគ្គីភ័យខាងលើ បានរលត់ជាស្ថាពរ ១០០%ហើយ នៅវេលាម៉ោង១៧:៣០នាទី បានខូចខាតផ្ទះអស់ចំនួន 1ខ្នងផ្ទះ ៦បន្ទប់។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ១៩ គ្រឿងក្នុងនោះរួមមាន៖
-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ០៥ គ្រឿង
-ក្រសួងមហាផ្ទៃ ចំនួន ០១គ្រឿង ហើយប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន។