ខេត្តស្វាយរៀង៖ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សហការជាមួយរដ្ឋបាលក្រុងស្វាយរៀងចុះអនុវត្តតាមសេចក្ដីណែនាំ ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ដែលមានការរឹងទទឹងមិនអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត នៅតែបន្តលក់ដូរគ្រឿងស្រវឹង បើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។
កន្លងមកទីតាំងនេះធ្លាប់បានធ្វើកិច្ចសន្យាម្ដងមកហើយ ទន្ទឹមនឹងនេះក្រុមការងារបានសម្រេចបិទទីតាំងបណ្ដោះអាសន្ន ។
ក្នុងនោះក្រុមការងារចុះបិទទីតាំងមួយកន្លែងទៀត ស្លាកយីហោ សុខា លីសា ។
សូមជម្រាបថាយោងតាមសេចក្ដីណែនាំលេខ០០៩/២១ សណន បានប្រកាសផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ៕