អខេត្តកំពង់ចាម៖ មានករណីអគ្គីភ័យ ឆាប់ឆេះស្ថានីយប្រេងឥន្ធនៈ ១កន្លែង និងផ្ទះ ១ខ្នង របស់ប្រជាពលរដ្ឋ រស់នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពី វេលាម៉ោង១៨.៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម លោកស្នងការ បានចាត់បញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងបានឲ្យរថយន្ដខេត្ត និងតាមបណ្ដាស្រុក សរុប ០៨គ្រឿង ទៅជួយអន្ដរាគមន៍ជួយពន្លត់ ។
ប្រភពដដែល បញ្ជាក់ដែរថា ម្ចាស់ផ្ទះ និងស្ថានីយប្រេងឥន្ធនៈនោះ មានឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ។