ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដល់កម្មករ-កម្មការនី រោងចក្រ និងប្រជាពលរដ្ឋទាំងអស់ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា នៅតាមទីកន្លែងដែលបានរៀបចំរួមមាន៖
ទី១៖ សាលាខេត្តពោធិ៍សាត់
ទី២៖ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស
និងទី៣៖ វិទ្យាល័យពោធិ៍សាត់។
សូមបញ្ជាក់ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
រដ្ឋបាលខេត្ត បានបន្ថែមថា សូមកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋទាំងអស់ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលខេត្តពោធិ៍សាត់៕