ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹ ព្រេមៀ សែនសុខ បានទទួលការឧបត្ថម្ភ ទឹកត្រីចំនួន ២០យួរ ស្មេីនឹង១២០ដប, ទឹកសុទ្ធកម្ពុជាចំនួន ២០កេស ពីសិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។
ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ ម្ចាស់សិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕