អគ្គិភ័យឆេះ ទីតាំងអតីតវិទ្យុAM ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ករណីអគ្គិភ័យបានកើតឡើង១លើកបង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងដើម្បីចុះទៅពន្លត់ទីតាំងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចំណុចអតីតស្ថានីយ៍វិទ្យុAM (ចាស់)ស្ថិតនៅក្នុងក្រុមទី១២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ពីការិយាល័យពន្លត់អគ្គិភ័យបានអោយដឹងថាសម្ភារៈដែលខូចខាតរួមមាន៖រោងឈើ១ខ្នងទំហំ ១៥គុណ២០ម៉ែត្រ ដំបូលប្រកពីរ៉ូសុីម៉ងត៍ ទ្រុងរថយន្តប្រភេទខ្លប ១គ្រឿង។

ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងគឺដោយសារក្មេងរពិសដៃដុតសំរាមទើបឆេះរាលដាលដល់ទីតាំងខាងលើ។

សូមបញ្ជាក់ថាករណីអគ្គិភ័យនេះកម្លាំងនគរបាលបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញដោយជោគជ័យ៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close