ខ្យល់កន្ត្រាក់ រលំផ្ទះប្រជាពលរដ្ឋ សង្កត់ស្ត្រីម្នាក់ ស្លាប់ ស្វាមីរបួសធ្ងន់!

ខេត្តបាត់ដំបង៖នៅវេលាម៉ោង៣និង០០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន៣២ខ្នង រោងទា២ខ្នងរបើកដួលរាបដល់ដីស្លាប់មនុស្ស១នាក់និងរបួសធ្ងន់ចំនួន១នាក់។

ហេតុការណ៍នេះបានកើតឡើងក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងនោះរួមមាន៖ឃុំព្រែកខ្ពបចំនួន១៥ខ្នង ឃុំព្រែកហ្លួងចំនួន១៣ខ្នងផ្ទះនិងឃុំព្រែកនរិន្ទចំនួន៤ខ្នងសរុបទាំងអស់ចំនួន៣២ខ្នង។

ប្រភពព័ត៌មានបានអោយដឹងថា៖ក្នុងករណីគ្រោះធម្មជាតិនេះមានស្ត្រីម្នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវផ្ទះរលំ សង្កត់ស្លាប់នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ចំណែកបុរសត្រូវជាប្តី(សព) ឈ្មោះ ញឹម រតនា ភេទប្រុស អាយុ៦៨ឆ្នាំ របួសធ្ងន់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប្រកាសអាសន្នអោយពលរដ្ឋដែលរស់នៅក្នុងស្រុកឯកភ្នំ បង្កើនការប្រុងប្រយ័ត្នជៀសវាងកុំអោយមានគ្រោះថ្នាក់បន្តទៀត៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close