ធ្លាប់ជាប់គុកជិត២ឆ្នាំ មិនរាងចាល ចេញមកវិញ ប្រកបមុខរបរចាស់ ទៀត!

ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង ឃាត់ស្ត្រីម្នាក់  ករណី ចោរកម្ម (អំពើលួច) កាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២១វេលាម៉ោង៩ និង៥០នាទី នៅចំណុចក្នុងផ្សារព្រែកតូច ខាងជើងស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល។

ជនរងគ្រោះ៣នាក់

១.ឈ្មោះរស់វណ្ណម៉ូនីកាភេទស្រីអាយុ ៩ឆ្នាំ ជនជាតិខ្មែ រមុខរបរ សិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល។

២.ឈ្មោះចំណាប់សក្ក័ណាភេទស្រីអាយុអាយុ១០ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល។

៣.ឈ្មោះអានសៀវម៉ីស្រីអាយុ៥ឆ្នាំជនជាតិខ្មែរមុខរបរក្នុងបន្ទុកគ្រួសារមានទីលំនៅភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ ប៊ិនសំណល់ ហៅមុំ ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្រុកកំណើតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក

១.ប្រាក់រៀលចំនួន៥០០០រៀលជាប្រភេទក្រដាសប្រាក់១០០០រៀល ចំនួន០៥សន្លឹក (ជារបស់ជនសង្ស័យឱ្យទៅជនរងគ្រោះ)។

២.កងដៃចំនួន២ធ្វើអំពីលោហះធាតុពណ៌លឿង។

៣.ខ្សែកចំនួន០១ខ្សែធ្វើអំពីលោហះធាតុពណ៌លឿង (ជារបស់ជនរងគ្រោះរកឃើញវិញ)។

ប្រភពប្រាប់ថា កន្លងជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល១៨ខែ ពីបទ អំពើលួច នៅក្រុងតាខ្មៅខេត្តកណ្ដាល។
មុនពេលកើតហេតុនៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១១ និង០០នាទីជនសង្ស័យបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះចាន់សក្ក័ណានិងជនរងគ្រោះឈ្មោះអានសៀវមុីទៅកន្លែងស្ងាត់រួចបានដោះយកខ្សែកនិងក្រវិលពីជនរងគ្រោះរួចគេចខ្លួនបាត់ លុះនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង៩ និង ៥០នាទីជនសង្ស័យបានធ្វើសកម្មភាពម្ដងទៀតដោយបានលួងលោមជនរងគ្រោះឈ្មោះ រស់ វណ្ណម៉ូនីកា ទៅកន្លែងស្ងាត់រួចបានដោះយកកងដៃនិងខ្សែកពីជនរងគ្រោះហើយត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ហើយបានស្រែកថាចោរៗរួចខ្លួនជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយយកមកធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close