ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបុរសម្នាក់ ករណី: រំលោភ លើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) កាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១ និង០០នាទីចំណុច ៖ ផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉េត ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ២នាក់
១-ឈ្មោះ ក្រូច លិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ , (ឃាត់ខ្លួន) ។
២-ឈ្មោះ ម៉ៅ សាម៉ង់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ , (គេចខ្លួន)
វត្ថុតាងចាប់យក: គ្មាន ។
សម្ភារបាត់បង់ ៖ម៉ូតូមួយគ្រឿងម៉ាក Honda c125 ពណ៍ខ្មៅ មិនចាំសេរី ស្លាកលេខ កណ្តាល 1N-7864 ។
ប្រភពប្រាប់ថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកផ្ទះរបស់ជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ សាម៉ង់ ដើម្បី ទារលុយចំនួន១០ដុល្លារ បន្ទាប់មកឈ្មោះម៉ៅ សាម៉ង់ បានខ្ចីម៉ូតូជនរងគ្រោះដើម្បីជិះយកទូរសព្ទ័ទៅដាក់បញ្ចាំ បាន លុយ១០ដុល្លារ ក៏យកមកសងជនរងគ្រោះវិញ។ នៅពេលបានលុយហើយជនរងគ្រោះក៏បានប្រើឈ្មោះម៉ៅ សាម៉ង់ ជិះម៉ូតូរបស់ខ្លួនជាមួយឈ្មោះក្រូច លិ ទៅដាក់ណេត មួយភ្លែត ហើយក៏ជិះយកទៅបាត់រហូតតែម្តង លុះមកដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ឲ្យចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះក្រូច លិ បញ្ជូនមកអធិការដ្ឋាន ចាត់ការតាមផ្លូវច្បាប់តែម្តង ។
តាមចំលើយរបស់ជនសង្ស័យ បានឆ្លើយថាគាត់និងឈ្មោះម៉ៅសាម៉ង់ ពិតជាបានខ្ចីម៉ូតូជនរងគ្រោះទៅដាក់បញ្ចាំនៅ ផ្សារឃ្លាំងរំសេវ តែមិនស្គាល់ហាងនោះទេ ព្រោះឈ្មោះម៉ៅសាម៉ង់ ជាអ្នកយកទៅដាក់បញ្ចាំ ដោយទំលាក់គាត់ចុះ ហើយក្រោយមកបានចែកលុយអោយគាត់ចំនួន១៥០ដុល្លា ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។