រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៦នាក់ សម្រាប់ថ្ងៃទី២៧ ខែមិថុនានេះ ខណៈអ្នកជាសះស្បើយមានចំនួន ៤២នាក់
ខេត្តសៀមរាប៖ នៅវេលាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសមួយដោយបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៦នាក់ សម្រាប់ថ្ងៃទី២៧ ខែមិថុនានេះ ក្នុងនោះមាន ៖ ក្រុងសៀមរាប ចំនួន ៤១នាក់ , ស្រុកប្រាសាទបាគង ចំនួន ១៣នាក់ , ស្រុកស្រីស្នំ ចំនួន ០១នាក់ និង មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់ ។
គួររំលឹកថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី០១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី , អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៣៦ ដល់ទី៤២ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ , អ្នកវិជ្ជមានជំងឺកូវីដ-១៩ លេខរៀងទី៤៣ និងទី៤៤ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ , អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងករណីទី៤៥ ដល់ទី៥១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្ល ងច្បាស់ លាស់នៅឡើយ , អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៥២ ដល់ទី៥៤ ជាអ្នកធ្វើដំណើរមកពីខេត្តព្រៃវែង, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម និង អ្នកវិជ្ជមានជំងឺកូវីដ-១៩ លេខរៀងទី៥៥ និងទី៥៦ ជាករណីឆ្លងបន្តពីរត់តាក់ស៊ីមកពីខេត្តឧត្តរមានជ័យ ។
ជាមួយគ្នានេះដែរ ក៏មានអ្នកជាសះស្បើយចំនួន៤២នាក់ផងដែរ ហើយអ្នកទាំង៤២នាក់នេះ ត្រូវក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ។
ក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំងអស់នេះ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុង ករណីមិនអនុវត្តកាត ព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បា ប់ចំពោះបុគ្គលទាំង ឡា យ ណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៩៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៦២នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៥៦៨នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៩នាក់ ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប