រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទខ្ទប់ ផ្នែកខ្លះក្មុងស្រុកស្វាយជ្រំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងីកូវីដ១៩

ស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់់រដ្ឋបាលខេត្តស្វាយរៀង លេខ០៦១/២១.សសរ ចុះថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សារធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាពិសេសភូមិសាស្ត្រស្រុកស្វាយជ្រំ អោយបានជ្រាបថា: ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ កំពុងកើតឡើងគួរអោយព្រួយបារម្ភ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកឆ្លងកូវីដ-១៩ កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរអោយកត់សម្គាល់។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងីកូវីដ-១៩ និងសំដៅលើអាយុបងប្អូនប្រជាពលរដ្ឋ សុភាពសាធារណៈ និងសណ្ដាប់ធ្នាប់សារធារណៈ រដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះនៃភូមិបឹងវែង ភូមិស្វាយជ្រំ ភូមិស្វាយក្ងោ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៕
ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close