ស្ត្រីខ្មែរម្នាក់ ទាញច្រវាទូក វាយសំពោងក្បាល ស្ត្រីជនជាតិវៀតណាមម្នាក់ រឿងរកត្រី ក្នុងស្រុកលើកដែក! 

ខេត្តកណ្តាល៖ ប៉ូលិស ឃាត់ស្ត្រីម្នាក់ ករណី​ ហិង្សាដោយចេតនា នៅថ្ងៃអាទិត្យ ០៣រោច ខែបឋមាសាឍ ឆ្នាំជូត ទោស ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​២៧ ខែ​មិថុនា ​ ឆ្នាំ​២០២១​ វេលាម៉ោង​១១:៣០នាទី នៅចំណុចៈអែបច្រាំងមាត់ទន្លេ ស្តិតនៅក្នុងភូមិតាហុីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល​។

ជនរងគ្រោះឈ្មោះ​ ចាំង យ៉ាំងវេ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះឈាង គាង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិតាហុីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
​វត្ថុ​តាងចាប់យក៖ច្រវ៉ា ចំនួន០១ ប្រវែង១.៧០សង់ទីម៉ែត្រ

ប្រភពប្រាប់ថា នៅម៉ោងប្រហែង ១១និង៣០នាទីព្រឹក ឈ្មោះចាំង យ៉ាំងវេ ដែលជាជនរងគ្រោះបានជិះទូកមកបង់សំណាញ់តាមដងទន្លេរ លុះជិះទូកមកដល់ចំណុចកើតហេតុ ឈ្មោះឈាង គាង បានដេញ ឈ្មោះចាំង យុាំងវ៉េ មិនអោយមបង់សំណាញនៅទីនេះ ហើយក៏បានជេរពីគៀនច្រាងទៅ ដោយអះអាងថាជាកន្លែងដែលគេរកត្រីហើយ រាយសន្ទូច បន្ទាប់មកក៏បាន ឈ្លោះប្រកែកគ្នាស្រាប់តែឈ្មោះ ឈាង គាង បានជិះទូកទៅជិតហើយក៏ទាញច្រវ៉ាមកវាយសំពោងពីលើក្បាលជនរងគ្រោះតែត្រូវជនរងគ្រោះលើកដៃរងបណ្តាលអោយរងរបួសហើមកំភួនដៃផ្នែកខាងឆ្វេងហើមប៉ោង។

ក្រោយពីរងរបួសរួចជនរងគ្រោះបានបើកទូកចេញហើយទៅពេទ្យចាក់ថ្នាំ លុះដល់ម៉ោង១៦ និង៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ បន្ទាប់មកកម្លាំងយើបានចុះដល់កន្លែងកើតហេតុហៅជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសួរនាំជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកច្រវ៉ាវាយទៅលើជនរងគ្រោះពិតប្រាកដមែន។

បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យមកកាន់ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close