អគ្គិភ័យ ឆេះហាងលក់ទូរស័ព្ទ និងវិទ្យុទាក់ទង  ក្នុងខណ្ឌចំការមន 

ភ្នំពេញ៖ នៅវេលាម៉ោង ១៧ និង១៥នាទីល្ងាច នាថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យនៅហាងលក់ទូរស័ព្ទ និងវិទ្យុទាក់ទង ដែលស្ថិតនៅផ្ទះលេខ៩៩,៩៧ ផ្លូវលេខ៤៤០ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារ ឆ្លងចរន្តអគ្គីសនី ហើយពេលនេះអគ្គីភ័យខាងលើ បានរលត់ជាស្ថាពរ១០០%ហើយ នៅវេលាម៉ោង១៨:៤០នាទី បានខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ១៩ គ្រឿងក្នុងនោះរួមមាន៖

-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១២ គ្រឿង
-ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង
-ក្រុមហ៊ុន OCIC(កោះពេជ្រ + អូឡាំព្យា) ចំនួន ០៤គ្រឿង
-ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៥០ម៉ែត្រគីប។

អត្ថបទដែលជាប់ទាក់ទង
Open

Close