វាយប្លន់ម៉ូតូបានសម្រេច ក្នុងខណ្ឌពោធិ៍សែនជ័យ យកទៅលាក់ទុកសិន ….!

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៧​ ខែ​ ​មិថុនា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​មន្ត្រី​នូវ​ក្រោម​ឱវាទ​ ចុះ​តាម​ស្រាវជ្រាវ​ និង​ល្បាត​ពួន​ស្ទះ​នៅ​ក្នុង​មូលដ្ឋាន​ រហូត​ដល់​ប្រទះ​ឃើញ​ម៉ូតូ​ជន​រងគ្រោះ​ដែល​ជន​សង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ វាយ​ប្លន់​យក​ទៅ​លាក់​ទុក​បំរ៉ុង​លក់​បន្ត​មក​វិញ​ ដេីម្បី​ប្រគល់​ជូន​ជនរងគ្រោះ​។

បន្ទាប់​ពី​មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ កាល​ពី​យប់​ថ្ងៃ​ទី​២៦​ ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​ ២០២១​ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជេីង​ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣​​ បាន​ប្រគល់​ម៉ូតូ​ជូន​ជនរងគ្រោះ​ឈ្មោះ​ ប៉ែន​ អេរ៉ាក់​ ភេទ​ប្រុស​អាយុ​១៨​ឆ្នំា​ មុខរបរ​ដឹក​អីវ៉ាន់​ ស្នាក់នៅ​ភូមិ​ទួល​រកា​កូស​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ក្នុង​ករណី​ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close