មេខ្យល់២នាក់ទៀតហើយ ត្រូវកម្លាំងប៉េអឹមខេត្ត បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖  បើយោងតាមលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងរបស់លោកបានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង ទទួលទិសស្រុកម៉ាឡៃ បានធ្វើការចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការនាំពលរដ្ឋចេញចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយប្រទះឃើញប្រជាពលរដ្ឋចំនួន១១នាក់ ក្នុងនោះ￸មានមេខ្យល់ចំនួន០២នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រករបៀងមួយកន្លែងស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួន និងដកហូតបានម៉ូតូចំនួន០៣គ្រឿងផងដែរ បន្ទាប់មកក៏បានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសួរនាំរួចទើបដឹងថា ក្នុងចំនួន១១នាក់មានមេខ្យល់ចំនួន០២នាក់ ១.ឈ្មោះ￸ នឿន សីហា ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ￸ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយមេខ្យល់ទាំង០២នាក់នេះ￸បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន០៣នាក់ ហើយម្នាក់ទៀតឈ្មោះ￸ ឡឹក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ពេលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ￸ ឡឹក បានរត់គេចខ្លួនបាត់ ហើយពួកគេពិតជាបាននាំពលករទាំង០៩នាក់បម្រុងឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន។ ចំណែកពលករទាំង០៩នាក់ ក្រោយពីសមត្ថកិច្ចសួរនាំរួចត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កស្រុកម៉ាឡៃ ចំពោះ￸ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ផងដែរថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ￸ធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close