អ្នកជំងឺ កូវីដ១៩ បានទៅ​ចាក់ទៅចាក់វ៉ាក់សាំង ​តេតាណូស នៅមន្ទីរសម្ភព ណូប៊ែល!

យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី២៤ មិថុនា ២០២១ នេះ ថា៖ អ្នកជំងឺ កូវីដ១៩  បានទៅ​ចាក់ទៅចាក់វ៉ាក់សាំង ​តេតាណូស នៅមន្ទីរសម្ភព ណូប៊ែល​ NOBEL MATERNITY ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨ និង០០នាទី ព្រឹក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ដល់ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើនេះ  ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង
Open

Close