បុគ្គលិក ផ្នែកបេឡា ធនាគារ អេសុីលីដា ម្នាក់ វិជ្ជមាន កូវីដ១៩!

យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់នៅថ្ងៃទី២៤ មិថុនា ២០២១ នេះ​ថា៖ អ្នកជំងឺ កូវីដ១៩ COVID-19 គឺជា បុគ្គលិកខាងផ្នែកបេឡា ធនាគារ អេសុីលីដា ACLEDA Bank សាខាផ្លូវម៉ៅសេទុង ​ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១។
·
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!
សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង
Open

Close