ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ០៩ព្រទ ច/២១ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ចេញដោយលោក ញឹម ពិសាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទៈ រំលោភលើទំនុកចិត្ត ប្រព្រឹត្តិនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯកនាយការិយាល័យ បានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩នឹង៤០នាទី នៅចំណុចផ្លូវលំ ភូមិ៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ធីរិទ្ធី សុវណ្ណវង្សា ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៦០៤អឺ ផ្លូវ១២៨ ភូមិ៦ សង្កាត់ទួលផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ អនុវត្តនីតិវិធីបន្ត៕