ហាងចិនមួយកន្លែង បេីកចាក់ធុងបាសលាន់លឺសម្លេងខ្លាំងៗ តាំងពីព្រឹករហូតដល់យប់ជ្រៅ​រាល់ថ្ងៃ ! ប៉ូលិស ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ហើយ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបាន​ផ្ញើ​សារក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ មានខ្លឹមសារថាៈ​ យេីងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​សំពៅពូន​ ស្រុកកោះធំ​ មាន ហាងចិនមួយកន្លែង បេីកចាក់ធុងបាសលាន់លឺសម្លេងខ្លាំងៗតាំងពីព្រឹករហូតដល់យប់ជ្រៅ​រាល់ថ្ងៃ ធ្វើ​អោយរំខានដល់ដំណេកអ្នកជិតខាងរកដេកពុំលក់យ៉ាងខ្លាំង​ ទីតាំង​ចូលពីផ្លូវជាតិ២១​ តាមវត្តព្រែកស្បូវ ២០០ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ភូមិព្រែក​ស៊ឹង​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។

ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ និងមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​ បានបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ចុះពិនិត្យមេីលជាបន្ទាន់ករណីនេះ។

ជាលទ្ធផល​ នាសៀល​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន​​ បានចុះដល់ទីតាំងខាងលើដែលមានម្វាស់ផ្ទះឈ្មោះ សុីង អុីយូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មានមុខរបលក់ដូរ កាន់លិខិតឆ្លងដែនលេខ EE7599370 ស្នាក់នៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល ។ បន្ទាប់មសមត្ថកិច្ចពិនិត្យឃើញថា ម្ចាស់ហាងខាងលើពិតជាបានចាក់ធុងបាសឮៗរហូតដល់យប់ជ្រៅបង្ករការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ​ ប្រាកដមែន។ ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់រាល់ការចាក់ធុងបាស​ ឬឧបករណ៍បំពងសម្លេងផ្សេងៗដែលបង្ករការរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរៗនោះតទៅទៀត។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close