ជនជាតិស្បែកខ្មៅម្នាក់ រត់គេច ពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ត្រូវ PM តាមចាប់មកវិញ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់ត្រៀមអន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរស ជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ។

បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។

ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅ ខាងលើនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ផងដែរ បន្ទាប់ពីការព្យាបាលជំងឺកូវីដ១៩ បានជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close