នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

បាត់ដំបង៖នៅវេលាម៉ោង២និង៤៥នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា   ឆ្នាំ២០២១  កម្លាំងនគរបាលក្រុងបាត់ដំបងដឹកនាំលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន  ចុះឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន អនុវត្តន៍តាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន   និងមានការសម្របសម្រួលនិតិវិធីដោយលោក កែវ សុជាតិ    ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។ 

ជនសង្ស័យឈ្មោះ៖នៅ រស្មី ភេទប្រុស   អាយុ២០ឆ្នាំ   មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ   ក្រុងបាត់ដំបង   ខេត្តបាត់ដំបង។ 

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)  ចំនួន១២កញ្ចប់ ទម្ងន់៥,៤៣ក្រាម ទូរស័ព្ទដៃ១គ្រឿង កូនកាបូបដាក់លុយចំនួន១ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង  និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close