(ខេត្តព្រៃវែង)៖ សោកនាដកម្មដ៏អាក្រក់តែមួយប្រព្រិចភ្នែកធ្វើឲ្យបុរសជាប្ដី យំស្ទើគាំងបេះដូងដោយប្រពន្ធ និងកូន ជូបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្រពន្ធ និងកូន០២នាក់ហើយកូន០២នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង៣:០០សៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៩០_៩១ ស្ថិតក្នុងភូមិជ្រលង ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា: ស្ត្រីរងគ្រោះមានអាយុ៤៦ឆ្នាំ មានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀ ហើយស្ត្រីរងគ្រោះ គឺបើកបរម៉ូតូឌុបកូនៗមកពីរាជធានីភ្នំពេញ ត្រឡប់មកស្រុកកំណើតវិញ ក៏ជួបគ្រោះបែបនេះ។
បើតាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1L-2286 បើកបរពីទីសខាងលិច មកទីសខាងកើត ដោយឌុបកូនស្រី កូនប្រុសចំនួន០៤នាក់ «ខាងមុខ២នាក់អង្គុយលើកកាបូបខោអាវនិងខាងក្រោយ២នាក់» លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយ ពេញទំហ៊ឹង។
ប្រភពដដែលបន្តថា កូនប្រុសស្រីអង្គុយខាងមុខបែកក្បាលស្លាប់ភ្លាមៗចំណែកស្ត្រីជាម្តាយ ដាច់ក្បាលចេញពីដងខ្លួន ស្លាប់ភ្លាមៗដែរចំណែកកូនប្រុស ស្រីនៅពីខាងក្រោយរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង គួរឲ្យសង្វេក។ចំណែកម៉ូតូសណ្តោងរ៉ឺម៉កប្រភេទយក្ស បានរេចង្កូតធ្លាក់ទៅក្នុងស្រែ បន្ទាប់មកអ្នកបើកបរម៉ូតូរ៉ឺម៉កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រម៉ោល បន្សល់ទុកតែម៉ូតូសណ្តោងរ៉ឺម៉ក នៅកន្លែងកើតហេតុ និងជនរងគ្រោះ០៥នាក់ម្តាយនិងកូននៅលើថ្នល់គួរឲ្យញាក់សាច់។
ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងហៅរថយន្តដឹកជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យស្រុកកំពង់ត្របែកដើម្បីសង្គ្រោះ និងលើកសព ម្តាយនិងកូនដាក់មកចិញ្ចើមថ្នល់រង់ចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពបន្តថា កន្លះម៉ោងក្រោយមកគេឃើញបុរុសជាប្តីជាឳពុកមកដល់យំសោកស្ទើគាំងបេះដូង តើនណាអាចទទួលយកបាន បាត់បង់បប្រពន្ធនិងកូនបែបនេះ។ ហើយសាច់ញាតិម្នាក់ បានប្រាប់ថា ជនរងគ្រោះ មានកូន៦នាក់ ស្លាប់ប្រពន្ធ និងកូនប្រុសស្រី២នាក់ ចំណែកកូនប្រុសអាយុ១៣ឆ្នាំ និងកូនស្រីអាយុ២ឆ្នាំរងរបួសធ្ងន់ ហើយនៅសល់ម្នាក់នៅផ្ទះជាមួយ ប្តីនិងជាឳពុកទើបផុតគ្រោះ៕ ដោយ: ខ្លាខ្មៅ